វាជាទំនួលខុសត្រូវរបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ក្នុងការការពារឯកជនភាពរបស់អ្នកទាក់ទងនឹងព័ត៌មានដែលបានប្រមូលពេលដំណើរការគេហទំព័ររបស់យើង។ គោលនយោបាយឯកជនភាពនេះអនុវត្តចំពោះគេហទំព័រ www.ibank.com.kh ។ យើងគោរពភាពឯកជនរបស់អ្នក និងប្តេជ្ញាចិត្តក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណអ្នកបានដែលអ្នកអាចផ្តល់ឱ្យយើងតាមរយៈគេហទំព័រនេះ។ យើងអនុម័តគោលនយោបាយឯកជនភាពនេះ ដើម្បីពន្យល់អំពីព័ត៌មានអ្វីខ្លះដែលអាចត្រូវបានប្រមូលនៅលើគេហទំព័ររបស់យើង របៀបដែលយើងប្រើប្រាស់ និងកាលៈទេសៈដែលយើងអាចបង្ហាញព័ត៌មាននេះទៅភាគីទីបី។ គោលការណ៍ឯកជនភាពនេះអនុវត្តតែចំពោះព័ត៌មានដែលយើងប្រមូលបានតាមរយៈគេហទំព័រនេះប៉ុណ្ណោះ ហើយមិនអនុវត្តចំពោះការប្រមូលព័ត៌មានរបស់យើងពីប្រភពផ្សេងទៀតឡើយ។

អ្នកចូលគេហទំព័រ

ដូចជាប្រតិបត្តិករគេហទំព័រភាគច្រើនដែរ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ប្រមូលព័ត៌មានដែលមិនអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបាន ដែលជាប្រភេទព័ត៌មានដែលកម្មវិធីរុករកបណ្ដាញ (Web Browsers) និងម៉ាស៊ីន (Servers) បម្រើជាទូទៅអាចរកបាន ដូចជាប្រភេទកម្មវិធីរុករក ភាសាដែលពេញចិត្ត គេហទំព័រយោង និងកាលបរិច្ឆេទ និងពេលវេលានៃសំណើរបស់អ្នកចូលមើលម្នាក់ៗ។ គោលបំណងរបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ក្នុងការប្រមូលព័ត៌មានដែលមិនអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានគឺដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលអ្នកចូលមើលគេហទំព័ររបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ប្រើប្រាស់គេហទំព័ររបស់ខ្លួន។ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ក៏ប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានផងដែរ ដូចជាអាសយដ្ឋានពិធីការអ៊ីនធឺណិត (IP) សម្រាប់អ្នកប្រើប្រាស់ដែលបានចូលគណនី និងសម្រាប់អ្នកប្រើប្រាស់ដែលទុកមតិយោបល់នៅលើប្លុកនៃ www.ibank.com.kh ។ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បង្ហាញអាសយដ្ឋាន (IP) របស់អ្នកប្រើប្រាស់ដែលបានចូលគណនីនិងអ្នកផ្តល់យោបល់តែក្រោមកាលៈទេសៈដូចគ្នាដែលខ្លួនប្រើប្រាស់និងបង្ហាញព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានដូចដែលបានរៀបរាប់ខាងក្រោម។

ការប្រមូលព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន

អ្នកចូលទស្សនាគេហទំព័ររបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក មួយចំនួនដែលជ្រើសរើសធ្វើទំនាក់ទំនងជាមួយ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក នៅក្នុងរបៀបដែលតម្រូវឱ្យធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ធ្វើការប្រមូល ព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន។ ចំនួន និងប្រភេទព័ត៌មានដែលធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ធ្វើការ ប្រមូល គឺអាស្រ័យទៅលើលក្ខណៈនៃទំនាក់ទំនងនោះ។ ឧទាហរណ៍ យើងស្នើឱ្យអ្នកចូលទស្សនាដែល ចុះឈ្មោះប្រើប្រាស់គណនីនៅលើគេហទំព័រ www.ibank.com.kh នេះ ផ្ដល់ជាឈ្មោះអ្នកប្រើប្រាស់ និង អាសយដ្ឋានអ៊ីម៉ែល។

សុវត្ថិភាព

សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺមានសារៈសំខាន់ចំពោះយើងណាស់ ប៉ុន្តែសូមអ្នកចងចាំថា ពុំមានវិធីសាស្រ្តបញ្ជូនណាមួយនៅលើអ៊ីនធើណិត ឬវិធីសាស្រ្តរក្សាទុកតាមរយៈប្រព័ន្ធអេឡិចត្រូនិកណាមួយដែលអាចធានា សុវត្ថិភាពជូនលោកអ្នក 100% បាននោះឡើយ។ ទោះបីជាយើងព្យាយាមប្រើប្រាស់មធ្យោបាយតាមស្តង់ដាពាណិជ្ជកម្ម ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកយ៉ាងណាក្ដី ក៏យើងមិនអាចធានាជូនសុវត្ថិភាពទាំងស្រុងបានដែរ។

ការការពារព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនជាក់លាក់ណាមួយ

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. បង្ហាញព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន ទៅកាន់តែបុគ្គលិក បុត្រសម្ព័ន្ធរបស់ខ្លួនដែល (i) ត្រូវការដឹងព័ត៌មាននោះដើម្បីដំណើរការជំនួសឲ្យ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ឬផ្ដល់សេវាដែលមាននៅលើគេហទំព័រ អាយប៊ែង (ខេមបូឌា) ម.ក. និង (ii) ដែលបានយល់ព្រមថាមិនធ្វើការបញ្ចេញព័ត៌មាននោះទៅដល់ភាគីផ្សេងទៀតតែប៉ុណ្ណោះ។ បុគ្គលិក អ្នកម៉ៅការ និងបុត្រសម្ព័ន្ធមួយចំនួនអាចស្ថិតនៅក្រៅប្រទេសរបស់អ្នក។ តាមរយៈការប្រើប្រាស់គេហទំព័ររបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. អ្នកបានយល់ព្រមចំពោះការផ្ទេរព័ត៌មានទាំងនេះទៅអង្គភាពទាំងនោះ។ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. នឹងមិនធ្វើការជួល ឬលក់ព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នកទៅបុគ្គលណាម្នាក់ឡើយ។ ក្រៅពីបុគ្គលិករបស់ខ្លួន ធនាគារម៉ៅការ និងបុត្រសម្ព័ន្ធរបស់ខ្លួនដូចដែលបានរៀបរាប់ខាងលើ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ក៏បង្ហាញព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនដើម្បីតែក្នុងគោលបំណងឆ្លើយតបចំពោះដីការ សេចក្ដីបង្គាប់របស់តុលាការ និងសំណើផ្សេងៗរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ឬនៅពេលដែល ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ជឿជាក់ដោយស្មោះត្រង់ថា ការផ្ដល់ព័ត៌មាននេះមានមូលហេតុចាំបាច់គ្រប់គ្រាន់ដើម្បីការពារទ្រព្យសម្បត្តិ ឬសិទ្ធិរបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ភាគីទីបី ឬសាធារណជនទូទៅ។

ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ដែលបានចុះឈ្មោះនៅលើគេហទំព័រ www.ibank.com.kh ហើយបានផ្ដល់អាសយដ្ឋានអ៊ីមែលរបស់អ្នក នោះធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. អាចផ្ញើអ៊ីមែលទៅអ្នកដើម្បីប្រាប់អ្នកអំពីមុខងារថ្មី ស្នើសុំមតិត្រឡប់ពីអ្នក ឬគ្រាន់តែផ្ដល់ជូនអ្នកនូវព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. និងផលិតផលរបស់យើង។ យើងប្រើប្រាស់ប្លុករបស់យើងជាចម្បងដើម្បីផ្សព្វផ្សាយព័ត៌មានទាំងនេះ ដូច្នេះយើងសង្ឃឹមថា យើងនឹងប្រើប្រាស់អ៊ីមែលនេះនៅក្នុងកម្រិតតិចតួចបំផុត។ ប្រសិនបើអ្នកផ្ញើសំណើមកយើង (ឧទាហរណ៍ តាមរយៈអ៊ីមែលជំនួយ ឬតាមរយៈយន្តការមតិត្រឡប់ណាមួយរបស់យើង) យើងសូមរក្សាសិទ្ធិក្នុងការផ្សព្វផ្សាយសំណើនោះដើម្បីជួយដល់ពួកយើងក្នុងការបញ្ជាក់ ឬឆ្លើយតបចំពោះសំណើរបស់អ្នក ឬជួយយើងក្នុងការផ្ដល់ជំនួយដល់អ្នកប្រើប្រាស់ផ្សេងទៀត។ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. អនុវត្តរាល់វិធានការដែលចាំបាច់សមហេតុផលដើម្បីការពារពីការចូល ការប្រើប្រាស់ ការកែប្រែ ឬការបំផ្លាញដោយគ្មានការអនុញ្ញាតនូវព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន។

ស្ថិតិសរុប

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. អាចនឹងប្រមូលស្ថិតិអំពីឥរិយាបថរបស់អ្នកចូលទស្សនាគេហទំព័ររបស់ខ្លួន។ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. អាចនឹងបង្ហាញព័ត៌មាននេះជាសាធារណៈ ឬផ្ដល់ទៅឱ្យអ្នកដទៃ ក៏ប៉ុន្តែ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. នឹងមិនបញ្ចេញព័ត៌មានដែលបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដើម្បីធ្វើឱ្យបទពិសោធន៍អនឡាញរបស់អ្នកកាន់តែមានប្រសិទ្ធភាព និងមានភាពល្អឥតខ្ចោះ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ប្រើប្រាស់ “Cookies” ដែលជាបច្ចេកវិទ្យា និងសេវាស្រដៀងគ្នាដែលផ្ដល់ភាគីផ្សេងទៀត ដើម្បីបង្ហាញមាតិកាផ្ទាល់ខ្លួន (personalized content) ការផ្សាយពាណិជ្ជកម្មសមស្រប និងរក្សាទុកព័ត៌មានដែលអ្នកពេញចិត្តនៅលើកុំព្យូទ័ររបស់អ្នក។

Cookie គឺជាបណ្ដុំព័ត៌មានដែលគេហទំព័ររក្សាទុកនៅលើកុំព្យូទ័ររបស់អ្នកចូលទស្សនា ហើយកម្មវិធីរុករក (browser) របស់អ្នកចូលទស្សនាផ្ដល់ទៅឱ្យគេហទំព័រនៅរៀងរាល់ពេលដែលអ្នកចូលទស្សនាត្រឡប់មកវិញ។ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ប្រើប្រាស់ cookies ដើម្បីជួយធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. នៅក្នុងការកំណត់អត្តសញ្ញាណ និងតាមដានអ្នកចូលទស្សនា ការប្រើប្រាស់របស់អ្នកចូលទស្សនានូវគេហទំព័រ www.ibank.com.kh និងគេហទំព័រដែលពួកគាត់ចូលចិត្តចូលទស្សនា។ អ្នកចូលទស្សនាគេហទំព័ររបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ដែលមិនចង់មាន cookies ដាក់នៅលើកុំព្យូទ័របស់ខ្លួន គួរកំណត់ browsers របស់ខ្លួនឱ្យបដិសេធ cookies មុនពេលប្រើប្រាស់គេហទំព័ររបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ដែលនឹងមានផលលំបាកក្នុងការដំណើរការមុខងារមួយចំនួននៃគេហទំព័ររបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ឱ្យបានត្រឹមត្រូវដោយគ្មានជំនួយពី cookies។
ប្រសិនបើអ្នកបន្តស្វែងរកព័ត៌មាននៅលើគេហទំព័ររបស់យើងដោយពុំបានប្ដូរការកំណត់ cookie របស់អ្នក អ្នកបានទទួលស្គាល់ និងយល់ព្រមចំពោះការប្រើប្រាស់ cookies របស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក.។

ការផ្លាស់ប្ដូរគោលនយោបាយគោរពឯកជនភាព

ទោះបីការផ្លាស់ប្ដូរភាគច្រើនទំនងជាមានកម្រិតតិចតួចក៏ដោយ ក៏ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. អាចនឹងធ្វើការផ្លាស់ប្ដូរគោលនយោបាយគោរពឯកជនភាពរបស់ខ្លួន យូរៗម្តង ដោយស្របទៅតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក.។ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. លើកទឹកចិត្តអ្នកចូលទស្សនាឱ្យចូលមើលទំព័រនេះឱ្យបានញឹកញាប់ ដើម្បីបានដឹងអំពីការផ្លាស់ប្ដូរគោលនយោបាយគោរពឯកជនភាពរបស់ខ្លួន។ ប្រសិនបើអ្នកបន្តប្រើប្រាស់គេហទំព័រនេះបន្ទាប់ពីគោលនយោបាយគោរពឯកជនភាពនេះត្រូវបានផ្លាស់ប្ដូរ គឺមានន័យថា អ្នកបានយល់ព្រមទទួលយកការផ្លាស់ប្ដូរទាំងនេះហើយ។