- ទំព័រដើម
- /
- សេវាបុគ្គល
- /
- ឥណទានរថយន្ត
ឥណទានរថយន្តរបស់ធនាគារ iBank
ទទួលបានរថយន្ត ដែលលោកអ្នកចូលចិត្ត យ៉ាងឆាប់រហ័ស និងងាយស្រួល
ចង់បានរថយន្តក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? យើងអាចជួយលោកអ្នក ឱ្យសម្រេចក្តីស្រម៉ៃ បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ មិនតម្រូវឱ្យមានឯកសារស្មុគស្មាញ ឬដំណើរការអនុម័តឥណទានយូរទៀតនោះទេ។ រាល់កិច្ចការទាំងនេះគឺរហ័ស ប្រៀបដូចជាការជិះរថយន្តលើផ្លូវល្បឿនលឿន។
បទពិសោធន៍ធនាគារល្អឥតខ្ចោះ ជួយឱ្យលោកអ្នកទទួលបាននូវរថយន្តក្នុងក្តីស្រម៉ៃរបស់លោកអ្នក។

ក្លាយជាម្ចាស់រថយន្តប្រកបដោយភាពងាយស្រួល
អត្រាការប្រាក់មានការប្រកួតប្រជែង
រីករាយជាមួយអត្រាការប្រាក់ទាប ដែលមានភាពប្រកួតប្រជែង ដោយផ្អែកលើទំហំឥណទានរបស់លោកអ្នក។
ការផ្តល់ឥណទានខ្ពស់
រហូតទៅដល់ ៧០% នៃតម្លៃរថយន្ត
ការអនុម័តឥណទានរហ័ស
ការអនុម័តឥណទានរហ័ស ជួយឱ្យក្តីស្រមៃរបស់លោកអ្នក ក្លាយជាការពិតកាន់តែលឿន!
ការទូទាត់សងមានភាពបត់បែន
បង់រំលស់រហូតដល់ ៦ឆ្នាំ


កញ្ចប់ឥណទានរថយន្ត
ផ្តល់ឥណទានរហូតដល់
៧០%
នៃតម្លៃរថយន្ត
រូបិយប័ណ្ណ
USD
ឬ
KHR
រយៈពេលឥណទាន
រហូតដល់ ៦ ឆ្នាំ
ការទូទាត់សង
មានភាពបត់បែន (ការបង់រំលស់ប្រាក់ដើម, ការបង់រំលស់ថេរ ឬការបង់ប្រាក់ដោយផ្នែក) ឬការសងប្រាក់ដើមតែម្តងនៅចុងគ្រា។

លក្ខខណ្ឌតម្រូវ
- មានអាយុយ៉ាងតិច ១៨ ឆ្នាំ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- មានអាសយដ្ឋានអចិន្រ្តៃយ៍បញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន
- មានប្រាក់ចំណូលទៀងទាត់ ដោយមានលិខិតបញ្ជាក់ការងារ
- របាយការណ៍ធនាគារ

ទ្រព្យធានា
- អចលនទ្រព្យ (ដី ឬផ្ទះ)
- រថយន្តដែលបានទិញ
ទទួលបានដោយរបៀបណា?

ទំនាក់ទំនងមកកាន់សាខារបស់យើង
រៀបចំកាលវិភាគណាត់ជួបជាមួយបុគ្គលិករបស់យើងសម្រាប់ការណែនាំបន្ថែម។
សំណួរញឹកញាប់
តើឥណទាននេះ ខ្ញុំអាចស្នើសុំក្នុងទំហំប៉ុន្មាន?
រហូតដល់៧០% នៃតម្លៃរថយន្ត
តើការទូទាត់សង មានរយៈប៉ុន្មាន?
រហូតដល់ ៧២ខែ
តើតម្រូវឯកសារអ្វីខ្លះ បើសិនអ្នកស្នើសុំជានយោជិត?
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលុិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- បណ្ណបើកបរ រថយន្ត
- ច្បាប់ចម្លងបញ្ជាក់កម្មសិទ្ធិដីធ្លី បញ្ជាក់ពីលំនៅឋាន
- មានលិខិតបញ្ជាក់ប្រាក់ចំណូល លិខិតបញ្ជាក់ការងារ ឬប្រាក់បៀរវត្ស របាយការណ៍ធនាគារ ឬលិខិតពាក់ព័ន្ធផ្សេងៗ (ដែលបញ្ជាក់ ការជាប់សាកល្បង) យ៉ាងហោចណាស់ ៣ខែ
ស្វែងយល់ឥណទានផ្សេងទៀត

ឥណទានលំនៅឋាន
ក្លាយជាម្ចាស់គេហដ្ឋានកាន់តែមានភាពងាយស្រួល ជាមួយនឹងដំណោះស្រាយដ៏ឆ្លាតវៃរបស់យើងខ្ញុំពីធនាគារ iBank! ចាប់ផ្តើមជីវិតថ្មីរបស់លោកអ្នកនៅថ្ងៃនេះ។

សេវាធនាគារអនឡាញក្នុងដៃអ្នក
បើកគណនីជាមួយនឹងជំហានសាមញ្ញ និងងាយស្រួល។
ទាញយកកម្មវិធី iBank លើទូរសព្ទដៃឥឡូវនេះ!

ស្កេន QR


