ជំរុញវឌ្ឍនភាពសាជីវកម្មតាមរយៈ

ឥណទានមានកាលកំណត់

ឥណទានមានកាលកំណត់របស់ ធនាគារ អាយប៊ែង ត្រូវបានរចនាឡើង ដើម្បីគាំទ្រដល់ការសម្រេចចិត្តលើអាជីវកម្មសំខាន់ៗរបស់លោកអ្នក៖ ចាប់ពីការទិញទ្រព្យពាណិជ្ជកម្ម ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការប្រើប្រាស់ទុនរយៈពេលវែង ឬការទិញភាគហ៊ុន។ ឥណទានមានកាលកំណត់របស់ ធនាគារ អាយប៊ែង ល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍ និងយុទ្ធសាស្ត្រវិនិយោគរបស់លោកអ្នក។

អត្ថប្រយោជន៍

ទំហំឥណទាន

ចាប់ពី 50,000 ដុល្លារឡើងទៅ ស័ក្តិសមសម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម

ឥណទានមានរយៈពេលវែង

អាចបង់រំលស់រហូតដល់ 120 ខែ (១០ ឆ្នាំ) ដើម្បីបន្ថយសំពាធហិរញ្ញវត្ថុ

អត្រាការប្រាក់ប្រកួតប្រជែង ជាមួយការបង់ប្រាក់រំលស់ប្រចាំខែ

ជម្រើសនៃទ្រព្យធានា

ទទួលយកប័ណ្ណកម្មសិទ្ធិប្លង់រឹង ឬប្រាក់ធានា

កំណើនយុទ្ធសាស្ត្រ

គាំទ្រការទិញទ្រព្យ ភាគហ៊ុន ឫពង្រីកសាខាថ្មី

ស្វែងយល់បន្ថែម

គោលការណ៍ និងលក្ខខណ្ឌ
ចំនួនឥណទាន
អប្បបរមា 50,000 ដុល្លារ
រយៈពេល
រហូតដល់ 120 ខែ
របៀបបង់សងប្រាក់
បង់រំលស់ (ប្រាក់ដើម + ការប្រាក់)
អត្រាការប្រាក់
អត្រាការប្រាក់ប្រកួតប្រជែង
ថ្លៃសេវាទម្រង់ការ
1% លើការអនុម័ត
ទ្រព្យធានា
ប័ណ្ណកម្មសិទ្ធិប្លង់រឹង / ប្រាក់ធានា
ឥណទានធៀបនឹងតម្លៃទ្រព្យ
រហូតដល់ 70% / រហូតដល់ 90%

ការចាប់ផ្តើម គឺងាយស្រួល!

សូមអញ្ជើញទៅកាន់សាខា ធនាគារ អាយប៊ែង ដែលនៅជិតលោកអ្នកបំផុត និងប្រឹក្សាជាមួយប្រធានផ្នែកទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត

ប្រគល់ឯកសារចាំបាច់រួមមាន៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងឯកសារក្រុមហ៊ុន

បំពេញទម្រង់ស្នើសុំឥណទានរបស់ ធនាគារ អាយប៊ែង ដែលផ្តល់ជូនដោយបុគ្គលិករបស់យើង។

ស្វែងយល់អំពីជម្រើសឥណទានមានកាលកំណត់របស់ ធនាគារ អាយប៊ែង ស័ក្តិសមនឹងគោលដៅអាជីវកម្មរបស់លោកអ្នក។

នៅមានសំណួរទៀតឬ? ទាក់ទងមកយើងឥឡូវនេះ

បណ្តាញសហការី

អ៊ីម៉ែល

សំណួរញឹកញាប់

តើខ្ញុំអាចប្រើឥណទានមានកាលកំណត់សម្រាប់អ្វីខ្លះ?

សម្រាប់ពង្រីកអាជីវកម្ម ទិញទ្រព្យ ទិញភាគហ៊ុន ឬគម្រោងរយៈពេលវែង

តើការបង់សងប្រាក់មានរយៈពេលប៉ុន្មានឆ្នាំ?

រហូតដល់ 120 ខែ (10 ឆ្នាំ) អាស្រ័យលើទំហំឥណទាន និងប្រវត្តិអាជីវកម្ម

តើប័ណ្ណកម្មសិទ្ធិប្លង់រឹង និងប្រាក់ធានាខុសគ្នាត្រង់ណា?

ប័ណ្ណកម្មសិទ្ធិប្លង់រឹងជាទ្រព្យបញ្ចាំដោយអចលនទ្រព្យ ចំណែកប្រាក់ធានាគឺជាទុនការរក្សាទុក សម្រាប់ធានាកម្ចី

តើខ្ញុំអាចបង់ប្រាក់មុនកាលកំណត់បានទេ?

បាទ/ចាស៖ អាចបង់មុនបាន។ សូមប្រឹក្សាជាមួយក្រុមការងាររបស់យើងខ្ញុំសម្រាប់លក្ខខណ្ឌផ្សេងៗ។

ស្វែងយល់បន្ថែមអំពីផលិតផលឥណទានសាជីវកម្មរបស់យើង៖

  • ប្រើប្រាស់បានភ្លាមៗ
  • បង្កើនលំហូរសាច់ប្រាក់
  • ជម្រើសបន្តឥណទានប្រចាំឆ្នាំ
  • ការប្រាក់
  • ទ្រព្យធានាបត់បែន
  • ធានាសុវត្ថិភាពក្នុងការទូទាត់ប្រាក់ឆ្លងប្រទេសសម្រាប់អ្នកនាំចូល និងនាំចេញ
  • អនុលោមតាមស្តង់ដារជួញដូរពាណិជ្ជកម្មអន្តរជាតិ
  • កាត់បន្ថយហានិភ័យរបស់អ្នកផ្គត់ផ្គង់
  • រចនាបថឥណទាន និងការធានាដែលមានភាពបត់បែន
  • ចំនួនឥណទានខ្ពស់
  • រយៈពេលឥណទាន
  • អត្រាការប្រាក់ប្រកួតប្រជែង
  • អចលនទ្រព្យធានា
  • ដៃគូប្រកបដោយទំនុកចិត្ត