ជំរុញវឌ្ឍនភាពសាជីវកម្មតាមរយៈ

ឥណទានវិបារូបន៍

ប្រើប្រាស់ឥណទានរយៈពេលខ្លីដែលមានភាពបត់បែងដោយផ្ទាល់ តាមរយៈគណនីប្រតិបត្តិការរបស់លោកអ្នក។ ឥណទានវិបារូបន៍របស់ធនាគារ អាយប៊ែង ធានាថា លោកអ្នកមានទុនប្រតិបត្តិការតាមតម្រូវការ ដែលជួយអាចជួយលោកអ្នកគ្រប់គ្រងលំហូរសាច់ប្រាក់ប្រចាំថ្ងៃបានដោយគ្មានឧបសគ្គ។

អត្ថប្រយោជន៍

ប្រើប្រាស់បានភ្លាមៗ

ប្រើប្រាស់ប្រាក់ដោយផ្ទាល់តាមរយៈគណនីប្រតិបត្តិការរបស់លោកអ្នក

បង្កើនលំហូរសាច់ប្រាក់

ជួយគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃបានយ៉ាងល្អ

ជម្រើសបន្តឥណទានប្រចាំឆ្នាំ

រយៈពេលមានភាពបត់បែន និងពិនិត្យឡើងវិញរៀងរាល់ឆ្នាំ

ការប្រាក់

បង់ការប្រាក់ប្រចាំខែ ចំពោះចំនួនទឹកប្រាក់ដែលបានប្រើប្រាស់តែប៉ុណ្ណោះ

ទ្រព្យធានាបត់បែន

ទទួលយកប័ណ្ណកម្មសិទ្ធិប្លង់រឹង ឬប្រាក់ធានា

ស្វែងយល់បន្ថែម

គោលការណ៍ និងលក្ខខណ្ឌ
ចំនួនឥណទាន
អប្បបរមា 50,000 ដុល្លារ
រយៈពេល
12 ខែ និងពិនិត្យឡើងវិញរៀងរាល់ឆ្នាំ
របៀបបង់សងប្រាក់
បង់ការប្រាក់ប្រចាំខែ
អត្រាការប្រាក់
អត្រាការប្រាក់ប្រកួតប្រជែង
ថ្លៃសេវាទម្រង់ការ
1% លើការអនុម័ត
ថ្លៃសេវាមិនបានប្រើប្រាស់
1% / ឆ្នាំ លើប្រាក់ដែលមិនបានប្រើប្រាស់
ទ្រព្យធានា
ប័ណ្ណកម្មសិទ្ធិប្លង់រឹង / ប្រាក់ធានា
ឥណទានធៀបនឹងតម្លៃទ្រព្យ
រហូតដល់ 70% / រហូតដល់ 90%

ការចាប់ផ្តើម គឺងាយស្រួល!

អញ្ជើញទៅកាន់សាខា ធនាគារ អាយប៊ែង ដែលនៅជិតលោកអ្នកបំផុត និងប្រឹក្សាជាមួយ ប្រធានផ្នែកទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត

ប្រគល់ឯកសារចាំបាច់រួមមាន៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងឯកសារក្រុមហ៊ុន

បំពេញទម្រង់ស្នើឥណទាន ធនាគារ អាយប៊ែង ដែលផ្តល់ជូនដោយបុគ្គលិករបស់យើង។

ដំណើរការអាជីវកម្មរបស់លោកអ្នកយ៉ាងរលូន
ជាមួយឥណទានវិបារូបន៍របស់ ធនាគារ អាយប៊ែង ឥឡូវនេះ!

នៅមានសំណួរទៀតឬ? ទាក់ទងមកយើងឥឡូវនេះ

បណ្តាញសហការី

អ៊ីម៉ែល

សំណួរញឹកញាប់

តើឥណទានវិបារូបន៍ និងឥណទានធម្មតាខុសគ្នាត្រង់ណា?

ឥណទានវិបារូបន៍អនុញ្ញាតឱ្យលោកអ្នកចូលប្រើប្រាស់ប្រាក់កម្ចីបានគ្រប់ពេល ហើយលោកអ្នក បង់ការប្រាក់ចំពោះចំនួនទឹកប្រាក់ដែលបានប្រើប្រាស់តែប៉ុណ្ណោះ។

តើទឹកប្រាក់អប្បបរមាសម្រាប់ឥណទានវិបារូបន៍មានចំនួនប៉ុន្មាន?

បាទ/ចាស៖ ចាប់ពី 50,000 ដុល្លារឡើងទៅ

តើឥណទានវិបារូបន៍ត្រូវបានពិនិត្យឡើងវិញញឹកញាប់ដែរឫទេ?

ឥណទានវិបារូបន៍ត្រូវបានពិនិត្យឡើងវិញរៀងរាល់ឆ្នាំ

តើទទួលយកការទ្រព្យធានាប្រភេទណា?

យើងទទួលយកប័ណ្ណកម្មសិទ្ធិប្លង់រឹង ឬប្រាក់ធានា

ស្វែងយល់បន្ថែមអំពីផលិតផលឥណទានសាជីវកម្មរបស់យើង៖

  • ទំហំឥណទាន
  • ឥណទានមានរយៈពេលវែង
  • អត្រាការប្រាក់ថេរ
  • ជម្រើសនៃទ្រព្យធានា
  • កំណើនយុទ្ធសាស្ត្រ
  • ធានាសុវត្ថិភាពក្នុងការទូទាត់ប្រាក់ឆ្លងប្រទេសសម្រាប់អ្នកនាំចូល និងនាំចេញ
  • អនុលោមតាមស្តង់ដារជួញដូរពាណិជ្ជកម្មអន្តរជាតិ
  • កាត់បន្ថយហានិភ័យរបស់អ្នកផ្គត់ផ្គង់
  • រចនាបថឥណទាន និងការធានាដែលមានភាពបត់បែន
  • ចំនួនឥណទានខ្ពស់
  • រយៈពេលឥណទាន
  • អត្រាការប្រាក់ប្រកួតប្រជែង
  • អចលនទ្រព្យធានា
  • ដៃគូប្រកបដោយទំនុកចិត្ត