ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព

លិខិតធានា

ធនាគារ អាយប៊ែង ផ្តល់ជូននូវលិខិតធានាប្រកបដោយការជឿទុកចិត្តពីស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ទាំងនៅក្នុង និងក្រៅប្រទេស។ លិខិតធានារបស់យើង ជួយកាត់បន្ថយហានិភ័យពាណិជ្ជកម្ម ជាមួយការធានាលើការទូទាត់ធានាលើការអនុវត្តកិច្ចសន្យាឬការអនុលោមតាមលក្ខខណ្ឌនៅពេលមានការទាមទារអោយទូទាត់ដើម្បីផ្តល់ភាពជឿជាក់ដល់លោកអ្នក និងដៃគូអាជីវកម្ម។

អត្ថប្រយោជន៍

ឧបករណ៍ កិច្ចសន្យា ប្រកបដោយទំនុកចិត្តទាំងក្នុងស្រុក និងក្រៅស្រុក

កាត់បន្ថយហានិភ័យទាំងផ្នែកហិរញ្ញវត្ថុ និងការអនុវត្ត

ទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ការដេញថ្លៃសាធារណៈ ការសាងសង់ និងពាណិជ្ជកម្ម

ទ្រព្យធានាមានជម្រើស ប្រកបដោយភាពបត់បែន (សាច់ប្រាក់ ឬអចលនទ្រព្យ)

ស្វែងយល់បន្ថែម

គោលការណ៍ និងលក្ខខណ្ឌ
ប្រភេទនៃលិខិតធានា
លិខិតធានាការដេញថ្លៃ / លិខិតធានាការអនុវត្តកិច្ចសន្យា / លិខិតធានាហិរញ្ញវត្ថុ / លិខិតធានាបុរេប្រទាន / លិខិតធានាការឃាត់ រក្សាទុកសាច់ប្រាក់
រូបិយបណ្ណ
USD /
KHR
អាយុកាល នៃការធានា
រហូតដល់ ៣៦ខែ
ថ្លៃសេវាបើកលិខិតធានា
ធានាដោយសាច់ប្រាក់៖ 1% / ឆ្នាំ (អប្បបរមា 25ដុល្លារ)
ធានាដោយអចលនទ្រព្យ៖ 1.25% / ឆ្នាំ (អប្បបរមា 50ដុល្លារ)
កម្រៃសេវា (តែម្ដងគត់)
100ដុល្លារ (ធានាដោយសាច់ប្រាក់)
1% (អប្បបរមា 150ដុល្លារ) ធានាដោយអចលនទ្រព្យ
សេវាកែតម្រូវ
50 ដុល្លារ
កម្រៃលុបចោល
50 ដុល្លារ
សេវាបញ្ជូនបន្ត
50 ដុល្លារ

ការចាប់ផ្តើម គឺងាយស្រួល!

សូមអញ្ជើញទៅកាន់សាខាធនាគារ អាយប៊ែង ដែលនៅជិតលោកអ្នកបំផុត និងប្រឹក្សាជាមួយ ប្រធានផ្នែកទំនាក់ទំនង សម្រាប់ព័ត៌មានលម្អិត

សូមប្រគល់ឯកសារចាំបាច់ដូចជា៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងឯកសារភ្ជាប់ផ្សេងៗ

លិខិតធានា ធនាគារ អាយប៊ែង ជាដៃគូធានាភាពជឿជាក់គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក!

នៅមានសំណួរទៀតឬ? ទាក់ទងមកយើងឥឡូវនេះ

បណ្តាញសហការី

អ៊ីម៉ែល

សំណួរញឹកញាប់

តើធនាគារ អាយប៊ែង ផ្តល់លិខិតធានាប្រភេទណាខ្លះ?

លិខិតធានាការដេញថ្លៃ  លិខិតធានាការអនុវត្តកិច្ចសន្យា លិខិតធានាហិរញ្ញវត្ថុ លិខិតធានាបុរេប្រទាន លិខិតធានាការឃាត់ ទុកសាច់ប្រាក់។

តើអាយុកាលអតិបរមារ នៃលិខិតធានាមានរយៈពេលប៉ុន្មាន?

រហូតដល់ 36 ខែ។

តើតម្រូវទ្រព្យធានាអ្វីខ្លះ?

តម្រូវសាច់ប្រាក់ធានា ឬ អចលនទ្រព្យធានា

តើខ្ញុំអាចកែតម្រូវ ឬលុបចោលការលិខិតធានាបានទេ?

ការកែតម្រូវ ឬលុបចោលអាចធ្វើទៅបាន ដោយតម្រូវបង់ថ្លៃសេវា 50 ដុល្លារ។

ស្វែងយល់បន្ថែមពីដំណោះស្រាយហិរញ្ញវត្ថុសាជីវកម្ម

  • ធានាសុវត្ថិភាពក្នុងការទូទាត់ប្រាក់ឆ្លងប្រទេសសម្រាប់អ្នកនាំចូល និងនាំចេញ
  • អនុលោមតាមស្តង់ដារជួញដូរពាណិជ្ជកម្មអន្តរជាតិ
  • កាត់បន្ថយហានិភ័យរបស់អ្នកផ្គត់ផ្គង់
  • រចនាបថឥណទាន និងការធានាដែលមានភាពបត់បែន
  • ប្រើប្រាស់បានភ្លាមៗ
  • បង្កើនលំហូរសាច់ប្រាក់
  • ជម្រើសបន្តឥណទានប្រចាំឆ្នាំ
  • ការប្រាក់
  • ទ្រព្យធានាបត់បែន
  • ទំហំឥណទាន
  • ឥណទានមានរយៈពេលវែង
  • អត្រាការប្រាក់ថេរ
  • ជម្រើសនៃទ្រព្យធានា
  • កំណើនយុទ្ធសាស្ត្រ
  • ចំនួនឥណទានខ្ពស់
  • រយៈពេលឥណទាន
  • អត្រាការប្រាក់ប្រកួតប្រជែង
  • អចលនទ្រព្យធានា
  • ដៃគូប្រកបដោយទំនុកចិត្ត
  • ធានាសុវត្ថិភាពក្នុងការទូទាត់ប្រាក់ឆ្លងប្រទេសសម្រាប់អ្នកនាំចូល និងនាំចេញ
  • អនុលោមតាមស្តង់ដារជួញដូរពាណិជ្ជកម្មអន្តរជាតិ
  • កាត់បន្ថយហានិភ័យរបស់អ្នកផ្គត់ផ្គង់
  • រចនាបថឥណទាន និងការធានាដែលមានភាពបត់បែន
  • ប្រើប្រាស់បានភ្លាមៗ
  • បង្កើនលំហូរសាច់ប្រាក់
  • ជម្រើសបន្តឥណទានប្រចាំឆ្នាំ
  • ការប្រាក់
  • ទ្រព្យធានាបត់បែន
  • ទំហំឥណទាន
  • ឥណទានមានរយៈពេលវែង
  • អត្រាការប្រាក់ថេរ
  • ជម្រើសនៃទ្រព្យធានា
  • កំណើនយុទ្ធសាស្ត្រ
  • ចំនួនឥណទានខ្ពស់
  • រយៈពេលឥណទាន
  • អត្រាការប្រាក់ប្រកួតប្រជែង
  • អចលនទ្រព្យធានា
  • ដៃគូប្រកបដោយទំនុកចិត្ត