ចំណាយប្រាក់ ផ្ញើប្រាក់ សន្សំប្រាក់ និងវិនិយោគប្រាក់ កាន់តែឆ្លាតវៃ ជាមួយធនាគារ ![]()
សាវតារបស់ធនាគារ
នៅធនាគារ អាយប៊ែង យើងបានមើលឃើញពី “មូលហេតុ” ដែលជាតម្រូវការរបស់មនុស្ស ហើយបច្ចេកវិទ្យា ដែលជា“មធ្យោបាយ” ដើម្បីសម្រេចគោលដៅ។ យើងបានប្រមើមើលពីអនាគត ដែលធនាគារឌីជីថល ត្រូវបានដាក់បញ្ជូល និងដាក់ឲ្យប្រើប្រាស់កាន់តែទំនើបអស្ចារ្យ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយផ្តល់នូវឱកាសប្រកបដោយសក្តានុពល ជូនដល់អតិថិជនគ្រប់ៗគ្នា ក្នុងដំណើរឆ្ពោះទៅរកនិរន្តរភាព នៃភាពស្តុកស្តម្ភ។ នេះជាមូលហេតុ ដែលធនាគារ អាយប៊ែង មិនត្រឹមតែជាវេទិកាហិរញ្ញវត្ថុប៉ុណ្ណោះទេ។
យើងជាប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ឆ្លាតវៃ ដែលត្រូវបានបង្កើតឡើងដោយមនុស្ស បម្រើដល់មនុស្ស។
ដោយយល់ច្បាស់ពីតម្រូវការរបស់មនុស្ស និងគាំទ្រដល់នវានុវត្តន៍ឌីជីថល ធនាគារ អាយប៊ែង ផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ល្អឥតខ្ចោះ ដែលផ្តោតសំខាន់លើអតិថិជន និងជំរុញលើកទឹកចិត្តដល់អតិថិជនគ្រប់រូប ដើម្បីរៀបចំអនាគតហិរញ្ញវត្ថុរបស់ពួកគេ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។
មហិច្ឆតារបស់យើង គឺដើម្បីស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់កំពូលស្ថាប័នទាំង៥ នៃស្ថាប័នធនាគារឌីជីថល នៅកម្ពុជា
តាមរយៈនវានុវត្តន៍ និងកិច្ចការផ្តោតសំខាន់ទៅលើមនុស្សនេះ ធនាគារ មានគោលបំណងជំរុញសក្តានុពលគ្មានដែនកំណត់របស់អតិថិជន និងសហគមន៍ដែលធនាគារបានបម្រើ ក្លាយជាដៃគូដ៏ជឿទុកចិត្ត ក្នុងការជំរុញវឌ្ឍនភាព និងលើកស្ទួយកម្រិតជីវភាពឲ្យកាន់តែប្រសើរឡើង។
ទស្សនៈរបស់យើង
ធនាគារ អាយប៊ែង មានបេសកកម្ម ក្នុងការពង្រឹង និងផ្តល់ជូនអតិថិជនទទួលបានការរស់នៅកាន់តែប្រសើរឡើង ដោយគាំទ្រដល់អតិថិជន ទទួលបានបទពិសោធន៍ធនាគារដ៏ល្អបំផុត។ ធនាគារ ផ្តោតសំខាន់លើធាតុផ្សំទាំង៥ រួមមាន៖
ស្តង់ដារអន្តរជាតិ
សម្របសម្រួល ដល់ប្រតិបត្តិការឆ្លងដែន ឲ្យមានដំណើរការរលូន ជំរុញការផ្សារភ្ជាប់បណ្តាញជាសកល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មតាមបែបស្តង់ដារអន្តរជាតិ។
បរិយាបន្ន
លុបបំបាត់ឧបសគ្គរារាំង ដល់លទ្ធភាពទទួលបានឥណទាន ដោយធានាឲ្យបាននូវបរិយាបន្នហិរញ្ញវត្ថុ និងចូលរួមចំណែក ជំរុញវិបុលភាពសង្គមទាំងមូល។
សេវាបុគ្គល
ច្នៃបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើងខ្ញុំ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយទទួលស្គាល់ពីសាវតា និងសក្តានុពលខុសៗគ្នារបស់ពួកគេ។
ការយល់ដឹង
ផ្តល់អាទិភាពជូនអតិថិជន ក្នុងការត្រិះរិះពិចារណា មុនពេលសម្រេចចិត្តដោយចង្អុលបង្ហាញយ៉ាងច្បាស់លាស់ពី គោលដៅហិរញ្ញវត្ថុផ្សេងៗពីគ្នារបស់ពួកគេ។
នវានុវត្តន៍
គាំទ្រនវានុវត្តន៍ថ្មីៗនៅក្នុងធនាគារឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់នូវបទពិសោធន៍ដែលមិនធ្លាប់មាន និងល្អឥតខ្ចោះជូនដល់អតិថិជន។

សម្រាប់វិនិយោគិន
អាជ្ញាប័ណ្ណធនាគារ
ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជ ដែលត្រូវបានបង្កើតសាជីវកម្ម និងចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ ធនាគារ បានចាប់ផ្តើមសាជីវកម្មរបស់ខ្លួន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្រោមច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម នៃកម្ពុជា ហើយបានចុះបញ្ជីអាជ្ញាប័ណ្ណ ស្ថិតក្រោមឱវាទ នៃធនាគារជាតិនៃកម្ពុជា (“NBC”)។ ធនាគារ បានទទួលអាជ្ញាប័ណ្ណរបស់ខ្លួនពី ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ហើយបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
បទបង្ហាញសាជីវកម្ម
ធនាគារ៖ អាយប៊ែង (ខេមបូឌា) ម.ក
លេខបញ្ជីការ៖ ០០០២៩២០០
ការិយាល័យចុះបញ្ជី៖ អគារលេខ ៨៣ មហាវិថីព្រះនរោត្តម ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ