ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) នៅលើកម្មវិធីទូរសព្ទ iBank KH។ មុខងារថ្មីនេះនឹងបន្តពង្រីកវិសាលភាពប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ធនាគារ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលជូនអតិថិជននៅក្នុងការរស់នៅប្រចាំថ្ងៃ។
ជាមួយកម្មវិធីទូរសព្ទ iBank KH ឥឡូវនេះលោកអ្នកអាចធ្វើការទូទាត់វិក្កយបត្រអគ្គិសនីយ៉ាងរហ័ស ងាយស្រួល និងឥតគិតថ្លៃសេវា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកអ្នកពុំចាំបាច់ធ្វើដំណើរ ឬឈរតម្រង់ជួរដើម្បីទូទាត់វិក្កយបត្រអគ្គិសនីនៅការិយាល័យរបស់ក្រសួងដូចមុនទៀតទេ។

សេវាទូទាត់វិក្កយបត្រអគ្គិសនីនៅលើកម្មវិធីទូរសព្ទ iBank KH រួមមានមុខងារសំខាន់ៗដូចជា៖
- ទូទាត់ប្រាក់តាមរយៈកម្មវិធីទូរសព្ទ iBank KH ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។
- ស្កេន Barcode នៅលើវិក្កយបត្រអគ្គិសនីរបស់លោកអ្នក ដោយពុំចាំបាច់បញ្ចូលលេខសម្គាល់អតិថិជន។
- ប្រវត្តិប្រតិបត្តិការត្រូវបានរក្សាទុកជាឯកសារយោងដើម្បីផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការតាមដានរាល់ប្រតិបត្តិការផ្សេងៗ។
- ទូទាត់វិក្កយបត្រប្រកបដោយទំនុកចិត្ត ជាមួយប្រព័ន្ធសុវត្ថិភាពដ៏ទំនើប។
ការដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា គឺជាផ្នែកមួយរបស់ធនាគារ អាយប៊ែង ក្នុងការប្តេជ្ញាចិត្តពង្រីកវិសាលភាពប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជននៅក្នុងការរស់នៅប្រចាំថ្ងៃ។
តាមរយៈការបន្តបន្ថែមចំនួនអ្នកផ្គត់ផ្គង់នៅក្នុងកម្មវិធីទូរសព្ទ iBank KH ធនាគារ អាយប៊ែង កំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសមួយ ដែលនឹងមិនប្រើប្រាស់សាច់ប្រាក់ក្នុងការទូទាត់។
អតិថិជនថ្មី ដែលមានបំណងប្រើប្រាស់សេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា សូមបង្កើតគណនីរបស់លោកអ្នកជាមួយធនាគារ អាយប៊ែង ឥឡូវនេះ ហើយលោកអ្នកនឹងអាចធ្វើការទូទាត់បានភ្លាមៗនៅលើកម្មវិធីទូរសព្ទ iBank KH។
ទាញយកកម្មវិធីទូរសព្ទ iBank KH Mobile នៅថ្ងៃនេះ ដើម្បីទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាប្រកបដោយភាពងាយស្រួល។
